ស្អប់សត្វកន្លាតមែនទេ? វិធីកំចាត់សត្វល្អិតនេះពិតជាអាចជួយអ្នកបាន

​ Robot​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨​ | ចំណេះដឹង | 0 | ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០​

សត្វល្អិតគឺជាកង្វល់មួយដែលម្ចាស់ផ្ទះនីមួយៗតែងតែជួបប្រទះ ហើយបើសិនជាគ្មានដំណោះស្រាយនោះទេ ជិវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេច្បាស់ជាមិនងាយស្រួលនោះទេ ដោយសារតែការរំខានពីសំណាក់សត្វល្អិតទាំងអស់នេះ។ ក្នុងចំណោមសត្វល្អិតទាំងអស់ កន្លាតគឺជាសត្វមួយដែលមិនសូវមានអ្នកចូលចិត្តនោះទេ ហើយមានមនុស្សមិនតិចទេ ដែលស្អប់សត្វនេះ និងចង់កំចាត់វាឱ្យបាត់ៗចេញពីផ្ទះ។

 

វិធីទី១៖ ក្លិនត្រសក់ធ្វើឲ្យហ្វូងកន្លាតភ័យខ្លាច៖ កន្លាតស្អប់ក្លិនត្រសក់ណាស់ ហេតុនេះអ្នកអាចកាត់ផ្លែត្រសក់ និងដាក់នៅក្នុងទូដាក់អាហារ។ ក្នុង១រយៈពេលណានោះ ប្រសិនផ្លែត្រសក់ក្រៀម អ្នកអាចកាត់ចោលផ្នែកក្រៀម និងបន្ថយបណ្តេញ សត្វកន្លាតបាន។

វិធីទី២៖ ទឹកស្ករ និងទឹកលាងចាន អ្នកក៏អាចប្រើទឹកស្ករ និងបន្ថែមទឹកលាងចានបន្តិចទៅក្នុងនោះបន្ទាប់មកកូរ និងចាក់ចូលក្នុងចានទាបមួយ ល្បាយនេះទាក់ទាញកន្លាតបំផុត ក្រោយពេលកន្លាតហិតក្លិនល្បាយនេះ ទៅក្បែរហើយនឹងធ្លាក់ចូលចាន អ្នកនឹងទាក់បានកន្លាតយ៉ាងច្រើន។ អ្នកគួរដាក់ចានល្បាយនេះ នៅកន្លែងដែលមានកន្លាត ឆ្លងកាត់ច្រើន ដូចជាទូដាក់អាហារ, លើតុ… ។

សំបក ក្រូចឃ្វិចមានប្រសិទ្ធភាពអស្ចារ្យ ក្នុងការបណ្តេញមូលពពួកថ្នាំសម្លាប់សត្វល្អិតច្រើនមានក្លិនពិបាកទ្រាំនិងពុល ។ ល្បិចមួយចំនួនខាងក្រោមនេះ នឹងជួយអ្នកវិធីកម្ចាត់សត្វល្អិត ដោយមិនចាំបាច់ ត្រូវប្រើថ្នាំនៅតែមានប្រសិទ្ធភាពខ្ពស់ ។

មូសសំបកក្រូចឃ្វិច៖ ចូរអ្នកបកសំបកក្រូចឃ្វិច, ក្លិនសំបកក្រូចមានប្រសិទ្ធភាពបណ្តេញមូសយ៉ាងប្រសិទ្ធភាព។ ក្រៅពីនេះ អ្នកអាចប្រើសំបកក្រូចឃ្វិចហាលស្ងួត និងយកទៅដុតនៅក្នុងបន្ទប់, ពុំត្រឹមតែកម្ចាត់បានមូសប៉ុណ្ណោះទេ តែអ្នកអាចបណ្តេញបានសត្វល្អិត១ចំនួនផ្សេងទៀត ។

សង្កើចប្រេងកាត៖ អ្នកអាចប្រើប្រេងកាតបន្តិច យកចង្កឹះមួយនិងសម្បើមបន្តិចជ្រលក់ប្រេងកាត, បន្ទាប់មកព្រួសជុំវិញគ្រែរបស់ខ្លួន។ ដើម្បីការពារសុខភាពរបស់មនុស្សគ្រប់គ្នាក្នុងគ្រួសារ, ក្រោយពេលព្រួស ប្រេងកាតស្នើគ្រប់គ្នាចេញពីបន្ទប់រង់ចាំ ពេលណាក្លិនប្រេងកាត់អនធុំ និងហើរអស់ទើបបន្តធ្វើសកម្មភាពធម្មតា ។ ពុំត្រឹមតែសង្កើចប៉ុណ្ណោះទេ ពពួកសត្វល្អិតផ្សេងៗដូចជា កន្លាត ក៏មិនអាចទ្រាំទ្របានក្លិនប្រេងកាតនេះ សត្វល្អិតផ្សេងៗហិតក្លិនប្រេងកាត់នឹងងាប់ ។

ស្រមោចសំបកស៊ុតកិនម៉ដ្ឋ ជាវិធីកម្ចាត់ស្រមោចដ៏ល្អសំបកស៊ុត៖ ហាលស្ងួតសំបកស៊ុត និងកិនទៅជាម្សៅ, ម្សៅនេះនឹងជារបស់បង្កជាក្លិនពិបាកទ្រាំឲ្យស្រមោច, បន្ទាប់មក រោយទៅក្នុងកន្លែងមានស្រមោច ។ ដូច្នេះអ្នកនឹងមានវិធីមួយ ដើម្បីបណ្តេញស្រមោចយ៉ាងប្រសិទ្ធភាព ។

ក្រូចឆ្មារ៖ អ្នកអាចច្របាច់ក្រូចឆ្មារស្រស់ទៅក្នុងសំបុកស្រមោច ឬ កន្លែងស្រមោចប្រមូលផ្តុំ ឬ រោយសំបកក្រូចឆ្មារចិញ្ច្រាំល្អិតៗ ទៅលើនោះគឺហ្វូងស្រមោចនឹងបំបែករត់ចេញដោយខ្លួនឯង ។ ក្រៅពីនេះ គេនៅរោយទៅលើសំបុកស្រមោច នូវកាកកាហ្វេ, ផេះ, ម្សៅ ឬ ម្សៅម្រេច ។

កណ្តៀរ, ខ្មូតកបូរ៍៖ អ្នកអាចប្រើប្រាស់កបូរ៍ (Camphor), ក្លិនកបូរ៍ នឹងភាយចេញ ធ្វើឲ្យកណ្តៀរ, ខ្មូត ស្អប់ និងខ្លាចមិនហ៊ានលេចមុខ ។

ម្ទេសមានប្រសិទ្ធភាពកម្ចាត់កណ្តៀរ, ខ្មូតម្ទេស៖ អ្នកអាចកាត់ម្ទេស និងដាក់ចូលក្នុងចានតូច១ ដាក់ក្បែរកន្លែងមានកណ្តៀរ, ខ្មូត ឧស្សាហ៍បង្ហាញខ្លួន ។ ដូច្នេះ អ្នកនឹងបញ្ចៀសមិនឲ្យពួកវាមានវត្តមាននៅកន្លែងដែលអ្នកមិនចង់ ។

កណ្តុរ ក្រៅពីពពួកថ្នាំសម្លាប់កណ្តុរ ដែលអ្នកអាចទិញនៅទីផ្សារ, អ្នកអាចបង្កើតដោយខ្លួនឯង នូវថ្នាំសម្លាប់កណ្តុរដ៏សាមញ្ញបំផុតមួយ ។ ដំបូងអ្នកអាចត្រៀមបាយមានក្លិនក្រអូបប្រហើរ រួចច្របល់ជាមួយម្សៅស៊ីម៉ង់ត៍បន្តិច ។ ក្រោយពេលលាយហើយ អ្នកអាចដាក់នៅត្រង់កន្លែងកណ្តុរចេញចូលច្រើន ។ ពេលកណ្តុរស៊ីបាយនេះ ស៊ីម៉ង់ត៍នឹងស្រូបទឹក និង កករឹងមកវិញ ធ្វើឲ្យកណ្តុរត្រូវទល់លាមក ក៏ដូចពោះហើមប៉ោងឡើង ហើយនឹងងាប់ ៕

ដកស្រង់ពី៖ The Icon Media

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម