ញាក់ភ្នែកមែនទេ? មិនមែនលាភ មិនមែនគ្រោះទេ តែវាកើតដោយសារតែមូលហេតុទាំង៦នេះទេ!
ជាធម្មតា នៅពេលដែលយើងគ្រប់គ្នាមានការញាក់ភ្នែក យើងតែងតែវិភាគមើលថា តើការញាក់ភ្នែកនោះគឺជាសញ្ញាដែលប្រាប់អំពីលាភ ឬក៏គ្រោះ នេះក៏ព្រោះតែយើងមានជំនឿតៗគ្នាតាំងពីបុរាណកាលមករហូតមកដល់បច្ចុប្បន្នថាការញាក់ភ្នែកគឺជាសញ្ញាដែលប្រាប់អំពីអ្វីមួយ។ ប៉ុន្តែការពិតវាមិនបែបនេះនោះទេ វាមិនមែនជាសញ្ញាដែលប្រាប់អំពីលាភ ឬក៏គ្រោះទេ តែវាគឺជាកត្តាដែលកើតឡើងដោយសារតែរាងកាយរបស់យើងមានបញ្ហា។ ខាងក្រោមនេះគឺជាមូលហេតុចំបងទាំង៦ ដែលអាចធ្វើឱ្យអ្នកញាក់ភ្នែក។
១.ផឹកកាហ្វេច្រើនពេក៖ទម្លាប់ផឹកកាហ្វេច្រើនពេករបស់អ្នក អាចជាមូលហេតុធ្វើឲ្យញាក់ត្របកភ្នែក។ លក្ខណៈសម្បត្តិរបស់ជាតិកាហ្វេអ៊ីនអាចជួយបង្កើនអត្រាបេះដូង និងការរំលាយអាហារហើយ ក៏អាចបញ្ជាដល់សាច់ដុំភ្នែកឲ្យញ័របានដែរពេកអ្នកផឹកវាច្រើន។ ដូចនេះចូរកាត់បន្ថយការទទួលទានកាហ្វេ ទើបមិនមានអាការនោះកើតឡើងបន្តទៀត។
២.ស្ត្រេស៖នៅពេលរាងកាយរបស់អ្នកមានភាពទ្រុឌទ្រោមទៅនឹងស្ត្រេសច្រើន ធ្វើឲ្យត្របកភ្នែកអ្នកញាក់មិនឈប់ដែរ។ កុំធ្វើឲ្យរាងកាយរបស់អ្នកទទួលភាពស្មុគស្មាញច្រើនពេក ឬគួរតែចំណាយពេលដើរកម្សាន្តដើម្បីទទួលភាពស្រស់ស្រាយសាជាថ្មី។
៣.មានប្រតិកម្ម៖ពេលអ្នកមានបញ្ហាអាឡែស៊ី វាបញ្ចេញសារធាតុ histamine ដែលនៅក្នុងខ្លួនចូលទៅក្នុងប្រព័ន្ធភាពសាំរបស់រាងកាយ និងបណ្ដាលឲ្យរាងកាយរបស់អ្នកមានប្រតិកម្មនៅគ្រប់កន្លែង។ ភ្នែក និងកន្លែងដទៃអ្នកក៏មានប្រតិកម្មដូចជារមាស ឬញាក់ជាដើម ។
៤.គេងមិនគ្រប់គ្រាន់៖ត្របកភ្នែកគឺជាផ្នែកមួយនៃសាច់ដុំរសើបបំផុតនៅលើរាងកាយមនុស្ស។ ដូចនេះពេលសម្រាកមិនគ្រប់គ្រាន់សាច់ដុំគ្រប់កន្លែង រួមទាំងភ្នែកផងអាចមានចលនាកន្ត្រាក់តិចៗ។ ពេលជួបបញ្ហានេះកើតអ្នកប្រាកដជាមានអារម្មណ៍ធុញទ្រាន់នឹងសាច់ដុំភ្នែកដែលញាក់មិនឈប់នោះ។ ដូចនេះព្យាយាមគេងឲ្យបានប្រាំបីម៉ោងក្នុងមួយយប់ ហើយសាច់ដុំនឹងធ្វើចលនាតាមធម្មតាវិញ។
៥ អ្នកមានជំងឺមីញូប៖ពេលអានសៀវភៅឬនៅមុខកុំព្យូទ័រអ្នកនឹងជួបបញ្ហាញាក់ភ្នែកមិនខាន។ ព្រោះសាច់ដុំភ្នែករបស់អ្នកបានគេធ្វើការយ៉ាងខ្លាំងដើម្បីផ្ដោតលើវត្ថុដែលនៅចំពោះមុខនោះ។ គួររហ័សទៅជួបគ្រូពេទ្យភ្នែក ហើយមូលហេតុមួយបណ្ដាលមកពីភ្នែកឡើងដឺក្រេ ខុសពីវ៉ែនតាពាក់រាល់ថ្ងៃ។
៦.អាចមានដុះដុំសាច់៖ប្រសិនបើភ្នែកញាក់មិនឈប់ឈរ នេះគឺជារឿងចម្លែកណាស់ ព្រោះវាអាចកើតឡើងដោយសារដុះដុំសាច់នៅត្រង់បរិវេណភ្នែក។ អ្នកគួរតែទៅជួបគ្រូពេទ្យ និងប្រាប់ពីអាការៈណាមួយដើម្បីស្វែងរកការព្យាបាលឲ្យទាន់ពេលវេលា៕
ដកស្រង់ពី៖ The Icon Media