នារីម្នាក់ឆ្លើយតមយ៉ាងចាស់ដៃចំពោះតារាកំប្លែងវៃក្មេងស៊ិចស៊ី កញ្ញានីឡា ដែលបានបង្ហោះថាកុំយកសម្ភារៈល្អៗដែលទិញដោយសារលុយម៉ែឪ ឬសង្សារ មកអួតខ្ញុំ!!

​ Mr Chhom​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមេសា ឆ្នាំ២០១៨​ | សិល្បៈ | 0 | ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០​

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានស្គាល់ហើយ គឺ កញ្ញា នីឡា ដែលនាងគឺជាតារាកំប្លែងមួយរូបប្រចាំទូរទស្សន៍ CTN ហើយក៏ជាកូនរបស់អ្នកដឹកនាំកម្មវិធីមួយ គឺលោកតា វ៊ិចទ័រ។ នៅពេលថ្មីនេះគឺ នីឡាបានបង្ហោះសារមួយអមជាមួយរូបថតមួសន្លឹក ដែលធ្វើឲ្យការ ចែករំលែកច្រើន ដោយនាងបានសរសេររៀបរាប់ថា« កុំយកសម្ភារៈល្អៗដែលទិញដោយសារលុយ (ម៉ែ ឪ សង្សារ) មកអួតខ្ញុំ……ព្រោះខ្ញុំមិនសសើអ្នកទេ យល់ទេ»

តែទន្ទឹមនឹងនេះផងដែរ សម្រាប់តែមានម្ចាស់ហ្វេសមួយឈ្មោះថា Chanry បានស៊ែររូបរបស់ នីឡា ហើយដោយសរសេរថា « សុំសរសើរប្អូនហើយដែលចេះមានគំនិតយល់ចឹង  តែប្អូនអើយ… បើសិនជាប្អូនមិនមែនជាកូនលោកតាវុិចទ័រក៏ប្អូនគ្មានឱកាសបានឡើងឆាកសម្ដែង ហើយមានភាពលទ្ធភាពអាចចិញ្ចឹមខ្លួនឯងបានអញ្ចឹងដែរប្អូន ព្រោះថាបើមើលតាមសមត្ថភាពប្អូនមិនទាន់ដល់កម្រិតសមនឹងការសម្ដែងនោះទេ ប្អូននិយាយហ្នឹងជាន់ដានខ្លួនឯងហើយប្អូន និយាយត្រង់តិចហើយណាប្អូន»

លើសពីនេះទៅទៀត ការស៊ែរមួយនេះធ្វើឲ្យនាងខឹងខ្លាំងមែនទែន រហូតដល់នាងធ្វើការ Live វីដេអូ ដើម្បីនិយាយពីរឿងមួយនេះ។

 

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម