MV ថ្មី លោក ថែល ថៃ (ពូជិះតាក់ស៊ី) ក្នុងឱកាសបុណ្យចូលឆ្នាំ បង្កប់ដោយអត្ថន័យ អប់រំខ្ពស់!
បន្ទាប់ពីចម្រៀងគ្រប់ទម្រង់ត្រូវបាន ចេញផ្សាយជាបន្តបន្ទាប់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរនោះ ពេលនេះផលិតកម្មហង្សមាស បានបញ្ចេញស្នាដៃចម្រៀងមួយបទរបស់លោក ថែល ថៃ ដែលគេដឹងថា គឺជាម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី២ ដែលមានចំណងជើងថា « ពូជិះតាក់ស៊ី»។ អ្វីដែលពិសេស និងធ្វើឲ្យទស្សនិកជនកោតសរសើរនោះ គឺក្នុងចម្រៀងមួយនេះ មិនត្រឹមតែពីរោះនោះទេ ថែមទាំងបង្កប់ ដោយអត្ថន័យអប់រំជាច្រើនថែមទៀត ពោលសំដៅដល់អ្នករត់តាក់ស៊ី ក្នុងឱកាសបុណ្យចូលឆ្នាំតែម្តង។
«ពូជិះតាក់ស៊ី» ជាប្រភេទចម្រៀងញាក់កន្រ្តាក់អារម្មណ៍តិចៗ ដែលជាសំនៀងរបស់ លោក ថែល ថៃ បានបង្ហាញពីតម្លៃអប់រំ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយចង់បង្ហាញថា សូមឲ្យបងប្អូន ដែលជិះឡាន់តាក់ស៊ី ទៅស្រុក កំណើតប្រកបដោយសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ទាំងអស់។
សូមទស្សនាវីដេអូ៖