ហួសចិត្តពេលដឹងពីមូលហេតុដែល និស្សិត​ពេទ្យ​សត្វ​បាន​ដោះ​សម្លៀក​បំពាក់​ថត​រូបភាព​ដាក់​ប្រតិទិន

​ Mr Chhom​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមេសា ឆ្នាំ២០១៨​ | ប្លែកៗ | 0 | ថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២០​

និស្សិត​ពេទ្យ​សត្វ​បាន​ដោះ​សម្លៀក​បំពាក់​ថត​រូបភាព​ដាក់​ប្រតិទិន​ដ៏​រោល​រាល​ ដើម្បី​អបអរ​ដំណើរ​ការ​សិក្សា​បាន​ពាក់​កណ្ដាល​ផ្លូវ​របស់​ពួកគេ​។ និស្សិត​មក​ពី​សាកលវិទ្យា​ល័យ​ ម៉ាសី ក្រុង​ផាល់មែរស្ដុន ណត ប្រទេស​នូវែលសេឡង់ បាន​ចូលរួម​ថតរូប​ដើម្បី​រៃ​អង្គាស​ប្រាក់​មនុស្ស​ធម៌។

និស្សិត​ប្រមាណ ៥០ នាក់ បាន​ចូលរួម​ព្រឹត្ដិការណ៍ ដោយ​នាំ​គ្នា​ស្រាត​ថត​រូប​អម​ដោយ​វត្ដមាន​សត្វ​ ឧបករណ៍​កសិកម្ម និង​មួក​សម្រាប់​បិត​បាំង​ចំណុច​សំខាន់​ៗ កុំ​ឲ្យ​គឃ្លើន​ពេក​។

ប្រតិទិន​អាក្រាត​ពេល​នេះ​បាន​ក្លាយ​ជា​ប្រពៃណី​ប្រចាំ​ឆ្នាំ​សម្រាប់​និស្សិត​ពេទ្យ​សត្វ​ឆ្នាំ​ទី ៣ នៅ​សាកល​វិទ្យាល័យ ម៉ាសី​។ ប្រាក់​ទទួល​បាន​​ពី​ប្រតិទិន​ឆ្នាំ​នេះ នឹង​ផ្ដល់​ជូន​អង្គការ​មនុស្ស​ធម៌ Retired Working Dogs ព្រម​ទាំង​ រៀបចំ​ពិធី​អបអរ​ការ​សិក្សា​កណ្ដាល​ផ្លូវ​។

និស្សិត Hannah Burrows ដែល​បា​នចូលរួម​ក្នុង​ពិធី​ថត​រូប បាន​និយាយ​ថា​៖ «​ការ​ត្រៀម​ខ្លួន​ថត​រូប​អាក្រាត ជាមួយ​និស្សិត​ ៥០ នាក់​ទៀត ពិត​ជា​បទពិសោធ​អស្ចារ្យ​។ ប៉ុន្ដែ យើង​មក​ក្នុង​នាម​ជា​មិត្ដ​ភក្ដិ​ល្អ​ក្រោយ​ចូល​រៀន​ជាមួយ​គ្នា ២ ឆ្នាំ​កន្លះ​។ ដូច្នេះ យើង​បាន​រៀបចំ​ព្រឹត្ដិការណ៍​កម្សាន្ដ​សប្បាយ​នេះ​ឡើង​»។

ប្រតិទិន ត្រូវបាន​ពុម្ព​ផ្សាយ​ទូទាំងពិភព​លោក​ ដោយ​មាន​តម្លៃ ១៥ ដុល្លារ​ពី​លើ​វេបសាយ ​Barely There Vet Calendar​៕

ប្រភព:postkhmer

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម