ចម្លែកណាស់! កសិករ​ម្នាក់​ឃើញដុំចម្លែកមួយស្មានថា​ជាសំណល់​មីន​តោន ក្រោយពេលពិនិត្យដឹងការពិតស្ទើរមិនគួរអោយជឿ

​ Mr Chhom​​ | ថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨​ | ប្លែកៗ | 0 | ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០​

បរទេស៖ កសិករ​ម្នាក់​នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន ពិតជា​ពុំ​នឹកស្មាន​សោះ នៅពេល​ប្រទះឃើញ «​ពង​ចម្លែក​» ដ៏​ធំ​មួយ​សម្បើម​មួយ​ដែល​គាត់​ពុំ​អាច​លើក​រួច​ដោយ​ខ្លួនឯង។

​នៅ​ព្រឹក​មួយ លោក Jose Antonio Nievas កសិករ​ម្នាក់​នៅក្នុង​ទីក្រុង Carlos Spegazzini ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ ពី​ភាគខាងត្បូង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន ខណៈ​បាន​កំពុង​បណ្តើរ​សត្វ​ឆ្កែ​របស់គាត់ ស្រាប់តែ​ប្រទះឃើញ​វត្ថុ​ដ៏​ចម្លែក​មួយ​ដែល​គាត់​គិតថា ជា​ពង​របស់​សត្វ​ដាយ​ណូ​ស័​រ ស្ថិតនៅច្រាំងទន្លេ។

​វត្ថុ​ដ៏​ធំ​ពណ៌​ក្រ​ម៉ៅ​នេះ​ត្រូវបាន​កប់​នៅក្នុង​ដី​ភក់នៃច្រាំងទន្លេ ដែល​មើលទៅ​ដូច​ពង​សត្វ​អីចឹង ។ ខណៈ​គាត់​ចូលទៅ​ជិត Jose បានដឹងថា វា​ពុំមែន​ជា​ដុំថ្ម​ទេ ហើយ​វា​ទំហំ​ធំ (​វិ​ជ្ជ​មាត្រ​រហូតដល់ ១ ម៉ែត្រ​) និង​មាន​ប្រហោង​មួយ​នៅ​ផ្នែក «​ក្បាល​»។​

ទោះយ៉ាងណា បើតាម​អ្នកវិទ្យាសាស្ត្រ​ជឿថា នេះ​គឺជា​ការបំផ្លិចបំផ្លាញ​នៃ​ជីវិត​សត្វលោក​ដ៏​ធំ​សម្បើម ដែល​រស់​នៅលើ​ភពផែនដី​អំឡុង​កាលពី ១៥០០០ ឆ្នាំមុន ដែល​ត្រូវបាន​ហៅថា​សត្វ Glyptodon ។ វា​ជាស​ត្វ​កណ្តូប​ដ៏​ធំ​មួយ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​អតីតកាល។​

លោក Alekamdrp Lra,arz អ្នក​វិទូ​បុរាណវិទ្យា​នៅ​សារៈមន្ទីរ​វិទ្យាសាស្ត្រ​ធម្មជាតិ Bernadino Rivadavia និយាយថាៈ «​វា​គ្មានអ្វី​សង្ស័យ​ទេ ដែល​នេះ​ជា​លក្ខណៈពិសេស​របស់​ស​ត្វ glyptodont ពី​សម័យ​បុរេប្រវត្តិ​ទេ ។ សត្វ​នេះ​បាន​ផុត​ពូជ​ទាំងស្រុង​រាប់ពាន់​ឆ្នាំ​មកហើយៗ ផូស៊ីល​របស់​វា តែង​ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​នេះ​»៕​

សូមទស្សនាវីដេអូដូចខាងក្រោម៖

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម