អុញនោះ!បវរកញ្ញាភេទទី ៣ ដែលស្រស់ស្អាតជាងគេរបស់ថៃគឺកញ្ញា Yoshi ក៏បានចូលរួមនៅក្នុងការជ្រើសរើសទាហានដែរតែលទ្ធផលចុងក្រោយ….
ឈានចូលមកដល់រដូវនៃការជ្រើសរើសកងទ័ពឱ្យបម្រើជាតិ រដ្ឋាភិបាលថៃក៏បាននាំកម្លាំងរបស់ខ្លួនមកជ្រើសរើសបុរសៗជាច្រើននាក់ នៅតាមបណ្តាភូមិស្រុកនីមួយៗជារៀងរាល់ឆ្នាំ។
ហើយនៅក្នុងនោះផងដែរ ក៏តម្រូវឱ្យមានការចាប់ឆ្នោត ២ គឺសន្លឹកពណ៌ខ្មៅ និងពណ៌ក្រហម ប្រសិនបើចាប់បានពណ៌ក្រហម គឺត្រូវចូលបម្រើទាហាន តែបើចាប់បានខ្មៅវិញគឺរួចខ្លួនមិនបានទៅបម្រើទាហាននោះទេ។
ជាក់ស្តែង បវរកញ្ញាភេទទី ៣ ដែលស្រស់ស្អាតជាងគេរបស់ថៃគឺកញ្ញា Yoshi ក៏បានចូលរួមនៅក្នុងការជ្រើសរើសទាហាននេះដែរ ប៉ុន្តែជាលទ្ធផលនោះគឺនាង មិនបានចាប់សន្លឹកឆ្នោតទាំងក្រហម និងខ្មៅនេះទេ ព្រោះនាងបានកែភេទជាមនុស្សស្រីតាំងពីអាយុ ១៨ ឆ្នាំមកម្ល៉េះ។
ដូច្នេះនាងត្រូវបានគេចាត់ទុកថា មិនអាចចូលបម្រើជាតិបានទេ ព្រោះមានរូបរាងខុសពីភេទកំណើតរបស់ខ្លួន។ ពោលគឺការបង្ហាញខ្លួននៅក្នុងការជ្រើសទាហានឆ្នាំនេះ នាងបានបំពេញតាមតួនាទីតាមឈ្មោះកំណើត ដែលធ្លាប់ជាមនុស្សប្រុសកាលពីមុនតែប៉ុណ្ណោះ។
ឮបែបនេះហើយធ្វើឱ្យអ្នកគាំទ្រនាង ធូរទ្រូងតែម្តង ព្រោះនឹកស្មានតែ Yoshi កែភេទជាស្រីបែបនេះរួចហើយ ត្រូវចូលទៅធ្វើជាទាហានដូចប្រុសៗដែរ៕
ទស្សនាកម្រងរូបភាពដូចខាងក្រោម៖






