ភ្ជាប់ពាក្យលោកអនុបណ្ឌិតកំពុងតែធ្វើឱ្យអ្នកលេងហ្វេសបុកមិនតិចទេភ្ញាក់ផ្អើល……

​ Mr Chhom​​ | ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨​ | ប្លែកៗព័ត៌មានទូទៅ | 0 | ថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០​

គូស្នេហ៍មួយគូរទើបតែបានភ្ជាប់ពាក្យ ត្រឹមជាគូរស្នេហ៍ធម្មតា ប៉ុន្តែគូរស្វាមីភរិយាមួយគូរនេះ កំពុងតែល្បី និងទទួលបាន​ការចាប់អារម្មណ៍ខ្លាំងពីបណ្តាញអ្នកលេងហ្វេសប៊ុកនាំគ្នាចុចស៊ែរស្ទើរគ្រប់ៗគ្នា។ រូបភាពភ្ជាប់ពាក្យរបស់ពួកគាត់បានបង្គប់នូវ​អត្ថន័យយ៉ាងជ្រាលជ្រៅ ដោយសារតែលោកជាអ្នកស្រឡាញ់ការសិក្សា ហើយទំនងជាទើបនឹងបានបញ្ចប់ការសិក្សា​ថ្នាក់អនុបណ្ឌិត​ហើយមើលទៅ។

ហើយក៏មានមតិថែមទៀតថា ប្រហែលជាថ្ងៃការ លោកនឹងដាក់ថា បេក្ខជនបណ្ឌិត ហើយមើលទៅ បើសិនជាលោកបន្តការសិក្សា​ថ្នាក់បណ្ឌិ​តទៀតមុនថ្ងៃរៀបការនោះ។

ជាមួយនឹងការដាក់ឈ្មោះកូនកំលោះបែបនេះ ក៏មានការលើកឡើងយ៉ាងច្រើនពីសំណាក់អ្នកលេងហ្វេសបុក ដោយពួកគេបានចោទជាសំណួរថា តើហេតុអ្វីបានជាគាត់ដាក់ឈ្មោះគាត់បែបនេះ ហើយក៏មានខ្លះទៀតបានព្យាយាមពន្យល់ថាមកពីត្រូលគាត់គឺអនុបណ្ឌិតស្រាប់ ប៉ុន្តែបើតាមគេស្គាល់គឺឈ្មោះរបស់គាត់មានតែ ឈិន សីហា តែប៉ុណ្ណោះ។

តើលោកអ្នកយល់យ៉ាងណាដែរចំពោះការដាក់ឈ្មោះបែបនេះ?

 

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម