ចិនផលិតតុក្តកាសិចជំនាន់ថ្មីដែលមានសមត្ថភាពមិនគួរឱ្យជឿ…

​ Mr Chhom​​ | ថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨​ | សិចសាស្រ្ដ | 0 | ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០​

ការផលិតតុក្កតាសិច ដើម្បីព្យាបាលភាពឯការរបស់មនុស្សពីមួយជំនាន់ទៅមួយជំនាន់ហាក់មានភាពរីកចម្រើន និងសម្បូរបែបសឹងតែមិនគួរឲ្យជឿ។ ជាក់ស្តែងបើយោងតាមសារព័ត៌មានផ្លូវការរបស់ចិនបានចុះផ្សាយថា ពេលនេះចិនកំពុងតែផលិតតុក្កតា​សិចជំនាន់ថ្មី ដែលអាចនិយាយបាន អាចច្រៀង​ ធ្វើការងារផ្ទះដូចជាលាងចាន ប្រើប្រាស់អ៊ីនធឺណិត និងប្រើប្រាស់ឧបករណ៍ដែលភ្ជាប់ជាមួយនឹង FiFi បានទៀតផង។

តុក្កតាសិចជំនាន់ថ្មីនេះត្រូវបានគេដាក់ឈ្មោះថា Xiaodie និងត្រូវបានគេដាក់លក់ក្នុងតម្លៃ ៤,០០០ ដុល្លារ។ តំណាងរបស់ក្រុមហ៊ុនផលិតតុក្កតាសិចខាងលើបានបន្ថែមទៀតថា តុក្កតាសិចនេះអាចស្តាប់សំឡេង និងភាសាដែលមនុស្សនិយាយ ឬបញ្ជាបាន ប្រសិនបើយើងនិយាយឲ្យចំពាក្យដែលគេបានកំណត់នៅក្នុងខ្លួនតុក្កតានេះ។​ ជាងនេះទៅទៀតលោកអ្នកអាចប្រើតុក្កតានេះ សម្រាប់ធ្វើជាអ្នកទទូលភ្ញៀវជំនួយការវេជ្ជសាស្រ្ត​  និងជំនួយការផ្សេងៗបានទៀតផង។ ស្ថាបនិកតុក្កតានេះបានអះអាងថា តុក្កតាសិចជំនាន់ថ្មីនេះនឹងក្លាយជាថ្នាំដ៏ពិសេសមួយសម្រាប់ព្យាបាលជំងឺឯការរបស់មនុស្សរាប់លាននាក់៕

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម