រូបភាពរបស់បុរសម្នាក់កំពុងតែធ្វើឱ្យប្រជាជនក្នុងពិភពលោកស្រក់ទឹកភ្នែកដោយសារតែសកម្មភាពដ៏មិនគួរឱ្យជឿរបស់គាត់!

​ Robot​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨​ | ព័ត៌មានទូទៅអប់រំ | 0 | ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០​

ការធ្វើជាម្តាយពិតជាមិនមែនជារឿងងាយស្រួលនោះទេ ដោយសារម្តាយតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីធានានូវសុវត្ថិភាព ក៏ដូចជាធ្វើឱ្យកូនរបស់ខ្លួនសប្បាយចិត្ត ហើយពេលខ្លះគាត់សឹងតែលះបង់នូវជីវិតរបស់គាត់ដើម្បីឱ្យកូនរបស់គាត់បានសុខទៀតផង។ យ៉ាងណាក៏ដោយ វាពិតជាគួរឱ្យសោកស្តាយណាស់ដែលមានកូនមួយចំនួនតែងតែភ្លេចឪពុកម្តាយរបស់គេនៅពេលដែលពួកគាត់ចាស់ទៅ។ ថែមទាំងខ្លះទៀតបានព្យាយាមបញ្ជូនឪពុកម្តាយចាស់ជរារបស៉ពួកគេទៅកាន់មណ្ឌលមនុស្សចាស់ថែមទៀតផងដើម្បីគេចផុតពីកតព្វកិច្ចចិញ្ចឹម និងមើលថែពួកគាត់។

ប៉ុន្តែរូបភាពនៃកូនប្រុសម្នាក់នេះវិញពិតជាធ្វើឱ្យមនុស្សទូទាំងពិភពលោកស្រក់ទឹកភ្នែក។ រូបភាពនោះហាក់ដូចជាបង្ហាញអំពីការបញ្ចុកអាហាររវាងម្តាយនឹងកូនអញ្ចឹង ប៉ុន្តែតាមពិតវាជាការបញ្ចុកអាហារចំពោះម្តាយ។ នៅក្នុងរូបនោះយើងឃើញថាបុរសម្នាក់នោះបានបីម្តាយរបស់គាត់នៅក្នុងមន្ទីរពេទ្យដោយគាត់បានយកក្រណាត់មកចងម្តាយរបស់គាត់ជាប់នឹងខ្លួនរបស់គាត់ ហើយបានព្យាយាមបញ្ចុកអាហារគាត់មួយៗ។ រូបភាពមួយសន្លឹកនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ហើយក៏បានធ្វើឱ្យមនុស្សជាច្រើនស្រក់ទឹកភ្នែកផងដែរ។

បុរសវ័យកណ្តាលម្នាក់នេះបានបីម្តាយរបស់គេ ដែលរូបថតនេះត្រូវបានថតចេញពីមជ្ឈមណ្ឌលព្យាបាល Chi Mei នៅក្នុងប្រទេសតៃវ៉ាន់។ មានប្រជាជនជាច្រើនរំភើបយ៉ាងខ្លាំងចំពោះសកម្មភាពនោះ ហើយពួកគេកំពុងតែមានបំណងចង់ចូលរួមជាថវិការដើម្បីឧបត្ថម្ភដល់បុរសនេះថែមទៀតផង។ ប្រភពព័ត៌មាននៅក្នុងតំបន់នោះក៏បានបង្ហាញផងដែរអំពីសកម្មភាពនៃការស្វែងរកអត្តសញ្ញាណរបស់បុរសដែលនៅក្នុងរូបថតនោះ។

ក្រោយមកអត្តសញ្ញាណរបស់បុរសនោះក៏ត្រូវបានបង្ហាញដោយគាត់មានឈ្មោះថា Ting Tsu-chi មានអាយុ៦១ឆ្នាំ គឺជាមន្ត្រីចូលនិវត្តន៍ម្នាក់នៅក្នុងក្រសួងយុត្តិធម៌។ ចំពោះមន្ត្រីដែលធ្លាប់បានធ្វើការជាមួយលោក Ting បានប្រាប់ថា ពួកគេមិនបានភ្ញាក់ផ្អើលចំពោះរូបភាពនេះទេ ដោយសារតែពួកគេដឹងរួចមកហើយថាលោក Ting គឺជាកូនដ៏កត្តញូម្នាក់ ដោយគាត់ធ្លាប់ទាំងបានបោះបង់ចោលការឡើងតំណែងដើម្បីទៅធ្វើការនៅក្នុងទីក្រុងផ្សេងថែមទៀតផងដោយសារតែគាត់ចង់មើលថែម្តាយរបស់គាត់។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មានក្នុងតំបន់មួយ លោក Ting បាននិយាយថា «គាត់មិនមែនជាកូនកត្តញូ និងមានកិត្តិយសអ្វីដូចដែលបណ្តាញព័ត៌មានបានលើកឡើងនោះទេ ហើយគាត់ក៏សុំទោសផងដែរចំពោះការផ្សាយព័ត៌មានរបស់គាត់យ៉ាងច្រើននៅក្នុងបណ្តាញព័ត៌មាននៅក្នុងប៉ុន្មានថ្ងៃនេះ។»

លោក Ting ក៏បានបញ្ជាក់ដែរថា ម្តាយរបស់គាត់មានអាយុ៨៥ឆ្នាំ ហើយគាត់មានជំងឺបេះដូង ក៏ដូចជាសម្ពាធឈាមខ្ពស់ដែលទាមទារឱ្យមានការមើលថែគាត់២៤ម៉ោង៕

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ Oscar

ប្រភព៖ VIRAL4REAL.COM​

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម