យល់ដឹងពីការធ្វើស្ពៃជើងទា
ជ្រក់មានច្រើនប្រភេទ ប៉ុន្តែវាមានរសជាតិស្រដៀងគ្នាគឺជូរ ដែលជារសជាតិម្យ៉ាងដែលយើងបានផ្អាប់វាទុកយូថ្ងៃ។ ខាងក្រោមនេះយើងនឹងលើកយកពីរបៀបធ្វើ ជ្រក់ស្ពៃ ដើម្បីចែកជូនអ្នកទាំងអស់គ្នាអោយចេះធ្វើនូវមុខម្ហូបមួយនេះ។
គ្រឿងផ្សំ
ស្ពៃ ៣ គីឡូ
រំដេង ២ ខាំ
អំបិលគ្រោះ ២ ខាំ
ស្ករ កន្លេះគីឡូ
របៀបធ្វើ
ចិតស្ពៃ ជាចំណិតហើយ លាង ២-៣ ទឹក ហើយយកទៅ ត្រាំទឹក (កុំភ្លេចច្របាច់ក្រូចឆ្មា១ចំណិតផង ) ទុកចោល ១០ ទៅ ១៥ នាទី ចាំលាងចម្រះ នឹងទឹកស្អាត ១-២ ទឹកទៀត។
ដាំទឹក ក្តៅ (មិនបាច់ពុះទេ ៧០-៨០ អង្សា) យកស្ពៃមកស្រុស ២-៣ នាទី ហើយស្រង់យកលាងទឹកត្រជាក់ រួចស្រង់ដាក់កញ្រែ្ចង។
បុករំដេង និង អំបិលគ្រោះ ចូលគ្នា។
ដាំទឹកស្ករស ១ លីត្រ យកស្ពៃច្របាច់ ជាមួយអំបិល រំដេង ម្តង១ៗ រួចផ្អាប់ទុក ៣-៥ ម៉ោង រួចស្រង់ស្ពៃ (ទឹកអំបិលចេញពីស្ពៃមិនយកទេ)។
រៀបស្ពៃចូលក្រឡ ឬ កែវ ចាក់ទឹកស្ករចូល អោយស្មើ ឬលេចស្ពៃ គ្របអោយជិត រក្សាទុក ៣-៥ ថ្ងៃ អាចយកមកទទួលទានបានហើយ៕
របៀបធ្វើមួយបែបទៀត
ស្ពៃមិនបាច់ស្រុសក៏បាន គ្រាន់តែយកវាទៅហាលថ្ងៃ អោយស្រពាប់ (លាងទឹក ១ ឬ ២ សារទៀត ចាំយកវាមកក្រឡុក អំបិលផ្អាប់ទុក ២-៣ ម៉ោង ពូតទឹកចេញ ហើយចាំ យកមកប្រលាក់ជា ១ អំបិលរំដេងភ្លក់មើលកុំអោយប្រៃពេក ហើយ ចាក់ទឹកស្ករ គ្របទុកជាការស្រេច៕