តោះមើលទីក្រុងទាំង ១០ ថាទីក្រុងណាខ្លះដែលថ្លៃបំផុតសម្រាប់ប្រជាជនចំណាយក្នុងការរស់នៅ សម្រាប់ឆ្នាំ ២០១៨
បើយោងតាមរបាយការណ៍ធ្វើឡើងដោយ Economist Intelligence Unit (EIU) របស់ចក្រភពអង់គ្លេស បានបង្ហាញអំពីបណ្តាទីក្រុងមួយចំនួនដែលថ្លៃបំផុតសម្រាប់ការរស់នៅ ខណៈដែលទីក្រុងសិង្ហបុរី (ប្រទេសសិង្ហបុរី) ឈរនៅលេខរៀងទីមួយ អស់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា។ របាយការណ៍នេះ គឺផ្អែកលើតម្លៃទំនិញ និងសេវាកម្មចំនួន ១៥០ មុខ ក្នុងទីក្រុង១៣៣ ជុំវិញពិភពលោក ដែលត្រូវបានគេយកមកសិក្សា។ សូមតាមដានទាំងអស់គ្នា!
១០. ទីក្រុងស៊ីដនី នៃប្រទេសអូស្រ្តាលី មានពិន្ទុ EIU ចំនួន ១០២ ជាទីក្រុងថ្លៃជាងគេលេខដប់ សម្រាប់ចំណាយក្នុងការរស់នៅ។

៩. ទីក្រុង Tel Aviv នៃប្រទេសអុីស្រាអែល មានពិន្ទុ EIU ចំនួន ១០៣។

៨. ទីក្រុងកូប៉ិនហាក នៃប្រទេសដាណឺម៉ាក មានពិន្ទុ EIU ចំនួន ១០៥។

៧. ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង មានពិន្ទុ EIU ចំនួន ១០៦។

៦. ទីក្រុងហ្សែណែវ នៃប្រទេសស្វីស មានពិន្ទុ EIU ចំនួន ១០៦។

៥. ទីក្រុង Oslo នៃប្រទេសន័រវែស មានពិន្ទុ EIU ចំនួន ១០៧។

៤. ទីក្រុងហុងកុង មានពិន្ទុ EIU ចំនួន ១១១។

៣. ទីក្រុង Zurich នៃប្រទេសស្វីស មានពិន្ទុ EIU ចំនួន ១១២។

២. ទីក្រុងប៉ារីស នៃប្រទេសបារាំងមានពិន្ទុ EIU ចំនួន ១១២។

១. ទីក្រុងសិង្ហបុរី នៃប្រទេសសិង្ហបុរី មានពិន្ទុ EIU ចំនួន ១១៦ ជាទីក្រុងដែលថ្លៃជាងគេលើលោកសម្រាប់ការរស់នៅ៕
