ហេតុផល​ ៦​យ៉ាង​ដែល​មនុស្ស​ស្រី​បដិសេធ​មិន​ព្រម​ឡើង​គ្រែ​ជាមួយ​អ្នក

​ Robot​​ | ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨​ | សិចសាស្រ្ដ | 0 | ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០​

នាង​ជា​មនុស្ស​ចេះ​គិត​ បារម្ភ​ ឆ្លាត​វៃ​ ចេះ​លេងសើច​ ហើយ​ទទួល​បាន​សឹងតែ​អ្វីៗ​គ្រប់យ៉ាង​ពី​គូស្នេហ៍​របស់​អ្នក​។​ ប៉ុន្តែ​មាន​បញ្ហា​តូច​មួយ​ នារី​ក្នុង​សុ​បិ​ន្ត​អ្នក​មិន​ចង់​ឡើង​គ្រែ​ជាមួយ​អ្នក​។​ ខាងក្រោម​នេះ​ជា​មូលហេតុ​ដែល​នាង​មិន​ចង់​រួម​រ័ក្ស​៖

១.​ នាង​ខ្លាច​ការ​រួម​ភេទ

មនុស្ស​ស្រី​នៅ​ហ្ស៊ី​ន​តែងតែ​ភ័យ​ខ្លាច​នឹង​ការ​រួម​ភេទ​ ព្រោះ​វា​ធ្វើ​ឱ្យ​នាង​ឈឺចាប់​។​ ស្ត្រី​ភាគច្រើន​សារភាព​ថា​ ពេល​រួម​ភេទ​លើក​ដំបូង​ ការ​សម្រុកចូល​របស់​អា​អូន​តូច​ធ្វើ​ឱ្យ​នាង​រួញ​ខ្លួន​ក្នុង​ការ​ឈឺចាប់​។​ វា​ទាមទារ​ភាព​អត់ធ្មត់​ និង​បញ្ចុះបញ្ចូល​ដើម្បី​ឱ្យ​នាង​លែង​ភ័យ​ខ្លាច​ និង​ព្រម​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​អ្នក​។

២.​ នាង​ជា​មនុស្ស​ខ្ទើយ​ មនុស្ស​ស្រី​ខ្លះ​មាន​ច​រិ​ក​ខ្ទើយ​ពី​កំណើត​។​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ នាង​មិន​ចូល​ចិត្ត​រស់នៅ​ជាមួយ​អ្នក​ទេ​។​ ស្ត្រី​ខ្ទើយ​នៅ​តែ​ចង់បាន​អត្ថប្រយោជន៍​ពី​ស្នេហា​ដូច​ជា​ ក្តី​ស្រឡាញ់​ ភាព​ស្និត​ស្នាល​ និង​ភាព​កក់ក្តៅ​ដោយ​គ្មាន​រឿង​លើ​គ្រែ​។

៣.​ ខ្មាស់​អៀន​នឹង​ខ្លួនប្រាណ​ខ្លួនឯង

មនុស្ស​ស្រី​មួយ​ចំនួន​បដិសេធ​ការ​រួម​ភេទ​ដោយសារ​ខ្លួនប្រាណ​នាង​មិន​ស្អាត​។​ នាង​គិត​ថា​ នាង​ភ័យ​ខ្លាច​ពេល​អ្នក​សម្លឹង​មើល​ពេញ​មួយ​តួខ្លួន​របស់​នាង​។​ ប៉ុន្តែ​អ្នក​អាច​ជួយ​នាង​ឱ្យ​បាត់​ភាព​ភិតភ័យ​ដោយ​បង្កើន​ទំនុកចិត្ត​ និង​ធ្វើ​ឱ្យ​នាង​មាន​ចំណង់​។ 

៤.​ មិន​ទាន់​បាន​សម្អាត​តំបន់​ឯកជន

នារីៗ​ជា​ច្រើន​បដិសេធ​ការ​រួម​ភេទ​ដោយសារ​ការ​ពិត​នាង​មិន​ទាន់​បាន​សម្អាត​តំបន់​ពិសេស​។​ បើសិន​ទ្វារមាស​មិន​ទាន់​ស្រស់ស្រាយ​ ឬ​កោរ​ឱ្យ​បាន​គ្រប់គ្រាន់​ទេ​ នាង​អាច​មិន​ទាន់​ចង់​រួម​ភេទ​ជាមួយ​អ្នក​។

 ៥.​ នាង​មក​រដូវ​ នាង​ដឹង​ថា​ អ្នក​ខ្ពើម​ឈាមរដូវ​។​ ដូចនេះ​នាង​ចង់​លាក់បាំង​ភាព​តក់ស្លុត​ដល់​អ្នក​ ហើយ​រង់ចាំ​ដល់​ពេល​ឈប់​មក​រដូវ​សិន​។

៦.​ នាង​ខ្លាច​ការ​វាយតម្លៃ សង្គម​បាន​ប្រាប់​ឱ្យ​នាង​ដឹង​ថា​ មនុស្ស​ស្រី​ដែល​ល្អ​មិន​រួម​ភេទ​មុន​រៀប​ការ​ ហើយ​គ្មាន​មនុស្ស​ប្រុស​ល្អ​ណា​ម្នាក់​ឱ្យ​តម្លៃ​មនុស្ស​ស្រី​បែប​នេះ​ទេ​។​ នាង​គិត​ថា​ បើ​នាង​ឆាប់​ឱ្យ​ខ្លួនប្រាណ​ពេក​ អ្នក​នឹង​លែង​ស្រឡាញ់​នាង​ទៀត​៕

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម