ចង់ដឹងទេថា តារាល្បីរូបណាខ្លះចូលរួមក្នុងថ្ងៃពិសេសរបស់នាយចយ
នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ នេះជាថ្ងៃពិធីមង្គលការរបស់តារាកំប្លែងលោក ភិច សែ ហៅ នាយ ចយ ត្រូវបានមហាជន និងអ្នកគាំទ្រ អបអរសាទរ និងចាប់អារម្មណ៍ជាខ្លាំង។ ក្នុងនោះកម្មវិធីជប់លៀងពិសាភោជនាហារបានប្រព្រឹត្តនៅវិមានពិភពថ្មីសែនសុខដោយមានសាច់ញាត្តិបងប្អូន និងមានការចូលរួមពីសំណាក់សិល្បករ និងសិល្បការនីល្បីយ៉ាងច្រើន ។
ជាពិសេសជាងនេះទៅទៀតនោះក៏ឃើញមានវត្តមានមន្រ្តីរាជការចូលរួម ដោយក្នុងនោះផងដែល ឯកឧត្តម ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានអញ្ជើញចូលរួមអបអរសារទរដល់ស្វាមីភរិយាថ្មីផងដែរ។
បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម