របៀបញ៉ាំអាហារមួយចំនួនដែលអ្នកគួរតែចំណាយពេលមើលដើម្បីបានដឹង!

​ Robot​​ | ថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨​ | ធ្វើខ្លួនឯង | 0 | ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១​

នាពេលសព្វថ្ងៃនេះភោជនីយដ្ឋានគឺសំបូរបែបមែនទែន ដែលលោកអ្នកអាចរកនូវម្ហូប ចិន ជប៉ុន អ៊ីតាលី ឬក៏ម្ហូបរបស់ប្រទេសផ្សេងៗទៀតដោយមិនចាំបាច់ទៅកាន់ប្រទេសនោះផ្ទាល់នោះទេ។ យ៉ាងណាក៏ដោយ ប្រសិនបើអ្នកកំពុងតែនៅក្នុងភោជនីយដ្ឋានមួយនោះអ្នកត្រូវព្យាយាមការពារខ្លួន ក៏ដូចជាអ្នកដែលទៅជាមួយ ដោយមិនត្រូវធ្វើខុសនូវរឿងមួយចំនួនខាងក្រោមនេះទេ។

 

១. ទឹកជ្រលក់

មិនត្រូវដាក់ទឹកជ្រលក់ពេញចានពេកទេ។ បើចំពោះម្ហូបជប៉ុនយើងគួរតែដាក់តែបន្តិចនៅក្នុងចានបានហើយ បន្ទាប់មកចាំសុំគេថែមវិញ ល្អជាងការចាក់ឱ្យហៀរចាន។

២. ខ្ញី

មានអ្នកខ្លះចូលចិត្តញ៉ាំខ្ញីជាមួយនឹង Sushi តែម្តង ប៉ុន្តែតាមពិតគេមិនគួរញ៉ាំខ្ញីជាមួយនឹងអាហារនោះទេ គួរតែញ៉ាំអាហារសិន ហើយចាំញ៉ាំខ្ញីតាមក្រោយដើម្បីបន្ថែមរសជាតិដល់អាហារដែលយើងបានញ៉ាំមុនខ្ញីនោះ។

៣. Wasabi

អ្នកដែលចូលចិត្តញ៉ាំអាហារហឹរតែងតែដាក់ Wasabi ចំនួនច្រើនខ្លាំងណាស់នៅលើ Sushi របស់គេ។ ប៉ុន្តែដើម្បីរក្សានូវរសជាតិដើមរបស់ Sushi នោះវិញ អ្នកគួរតែកូរវាចូលក្នុងទឹកជ្រលក់ ឬក៏លាបវាស្តើងៗនៅលើ Sushi វិញ។

៤. Sashimi

អ្នកគួរតែញ៉ាំ Sashimi ជាមួយនឹងចង្កឹះ ព្រោះអាហារជប៉ុនគួរតែត្រូវញ៉ាំជាមួយចង្កឹះ ឬក៏ដៃ ប៉ុន្តែមិនមែនសមនោះទេ។ ជាពិសេសនៅពេលដែលអ្នកជ្រលក់ Sashimi អ្នកគួរតែជ្រលក់តែចុងបន្តិចបានហើយ ដោយមិនគួរជ្រលក់ទាំងស្រុងចូលក្នុងទឹកជ្រលក់នោះទេ ហើយនៅពេលដែលអ្នកញ៉ាំ មិនត្រូវខាំតែមួយផ្នែកនោះទេ ព្រោះ Sashimi គួរតែត្រូវញ៉ាំម្តងទាំងមូល។

៥. Sushi

ជាទូទៅនៅពេលដែលអ្នកញ៉ាំ Sushi អ្នកគួរតែចាប់វាដោយចង្កឹះ ហើយត្រលប់វាមកផ្នែកខាងត្រីដើម្បីជ្រលក់ជាមួយនឹងទឹកជ្រលក់។ ការធ្វើបែបនេះព្រោះតែ ជនជាតិជប៉ុនបានបង្ហើបថាមានតែវិធីដូចនេះទេទើបអាចទទួលបានរសជាតិពិតនៃ ​Sushi នោះ។

៦. បាយខ្ចប់

ប្រើចង្កឹះ ឬក៏ដៃដើម្បីចាប់ ប៉ុន្តែមិនត្រូវប្រើប្រាស់សមនោះទេ។ នៅពេលដែលជ្រលក់ជាមួួយទឹកជ្រលក់គួរតែជ្រលក់់តែម្ខាងបានហើយ កុំជ្រលក់ទាំងស្រុងចូលក្នុងទឹកជ្រលក់ឱ្យសោះ។

៧. Pasta

ប្រើសមដើម្បីរមូរ Spaghetti ជុំវិញមុននឹងដាក់ចូលមាត់ ព្រោះបើមិនរមូរនោះទេ វានឹងមានប្រវែងវែងពិបាកញ៉ាំ ហើយនឹងហៀរចេញពីមាត់របស់អ្នកមកវិញ។

 

 

៨. Burger

ជាទូទៅនៅពេលដែលអ្នកចាប់ផ្តើមខាំ Burger គឺផ្នែកខាងក្នុងតែងតែធ្លាក់ចេញមកក្រៅ ដែលធ្វើឱ្យប្រលាក់ដៃ សំលៀកបំពាក់ និងធ្វើឱ្យប្រលាក់នៅកន្លែងញ៉ាំនោះ។ ដូចនេះអ្នកគួរតែកាត់វាទៅជាចំណែកតូចៗសិនមុននឹងធ្វើការញ៉ាំវា ដើម្បីចៀសវាងការប្រលាក់។ ជាទូទៅយើងអាចកាត់វាជា២ដើម្បីងាយស្រួលកាន់ពេញដៃ៕

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ប្រភព៖ BRIGHTSIDE.ME​

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម