Marseille បើ​កទ្វា​រស្វាគមន៍​ Diego Costa ដៃ​ដប់

​ ចៅដក​​ | ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧​ | កីឡា | 0 | ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០​

ប្រធាន​ក្លឹប​ Olympique de Marseille ដែល​កំពុង​លេង​ក្នុង Ligue 1 លោក Jacques-Henri Eyraud បាន​និយាយថា ក្លឹប​លោក​មាន​លទ្ធភាព​អាច​នាំ​យក​ខ្សែ​ប្រយុទ្ធ Diego Costa បាន។

Costa បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ប្រេស៊ីល ដោយ​សារ​រូប​គេ​លែង​ជា​ជម្រើស​របស់​លោក Antonio Conte  ក្នុង​រដូវ​កាល​២០១៧-១៨​ទៀត​ហើយ។​ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​មាន​បំណង​ចង់​ទៅ​រក​ក្លឹប​ចាស់  Atletico Madrid ប៉ុន្តែ​ពេល​នេះ Marseille បាន​ចូល​ខ្លួន​មក​ប្រជែង​យក​រូប​គេ​ហើយ។​

“ខ្ញុំ​ចូលចិត្ត​បុគ្គលិកលក្ខណៈ​ និង​អារម្មណ៍​នៃ​ការ​ប្រកួត​របស់​គេ។ គេ​គួរ​តែ​មក​ចូលរួម​ជាមួយ Marseille មក។ ពេល​នេះ​គេ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្មុគស្មាញ។ ប្រសិន​ជា​គេ​យល់​ព្រម​គ្រប់​លក្ខណ​ ពូក​យើង​នឹង​មាន​លទ្ធភាព​អាច​រក​គេ​មក​​​បាន”។ សម្ដី​លោក Eyraud ប្រាប់ SFR Sport។ កាល​ពី​រដូវ​កាល​មុន Costa បាន​ទាត់​បញ្ចូល​ទី​២០​គ្រាប់​ក្នុង Premier League និង​ជួយ​តោ​ខៀវ​លើក​ពាន​ថែម​ទៀត​ផង៕​​

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម